Category: Trading

Total 6 Posts

លោក​គុយ​ វ៉ា​តប្រាប់​យុវជន​ធ្វើការ​ក្នុង​វិស័យ​អចលនទ្រព្យ​កុំ​គិត​ខ្លី​តែ​ត្រូវ​គិត​ពី​ផលប្រយោជន៍​រយៈពេល​វែង​

ដោយ​ គង់​ សូ​រិយា​ ភ្នំ​ពេញៈ​ អគ្គនាយក​ក្រុមហ៊ុន​ VTRUST​ GROUP​ ដែល​មាន​ក្រុមហ៊ុន​ក្នុង​ដៃ​ជាង១០​ លោក​គុយ​ វ៉ា​តបាន​ប្រាប់​យុវជន​កុំ​គិត​ពី​ផលប្រយោជន៍​រយៈពេល​ខ្លី​ តែ​ត្រូវ​ប្រកាន់យក​ភាព​ស្មោះត្រង់​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​រយៈពេល​វែង​។ លោក​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្នុង​វិស័យ​អចលនទ្រព្យ​ ត្រូវការ​យុវជន​ដែល​មាន​ឆន្ទះ​ មាន​ភាព​ស្មោះត្រង់​ និង​ផ្តោត​លើ​ការងារ​របស់​ពួកគេ​ដែល​ត្រូវ​ធ្វើ​ ដើម្បី​ទទួល​បាន​ជោគជ័យ​រយៈពេល​វែង​។លោក​បន្ត​ថា​ យុវជន​ ឬអ្នកធ្វើការ​ងារ​ក្នុង​វិស័យ​អចលនទ្រព្យ​ ត្រូវតែ​ស្វាហាប់​ ពិសេស​ត្រូវ​យក​ភាព​ស្មោះត្រង់​មក​ធ្វើជា​ស្នូល​ ទើប​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​នេះ​។ លោក​បន្ត​ថា​ “បើ​អ្នកធ្វើការ​ងារ​ក្នុង​វិស័យ​នេះ​ខិតខំ​ នឹងអាច​មានផ្ទះ​ល្អ​ និង​រថយន្ត​នៅ​រយៈពេល៥ឆ្នាំខាងមុខ​”។ លោក​បន្ត​ថា​ “នៅ​មាន​លុយ​ច្រើនណាស់​ក្នុង​វិស័យ​នេះ​ ដើម្បីឲ្យ​យើង​យក​ ហេតុនេះ​ការ​ប្រកាន់​ការងារ​ដែល​មានការ​អត់ធ្មត់​ធ្វើ​ដោយ​ឆន្ទះ​ពិតប្រាកដ​